ក្រុមហ៊ុន Volkswagen បានធ្វើការបង្ហាញចេញនូវរថយន្ត ID.6 ប្រភេទអគ្គិសនីកៅអី ៣ជួរ ឆ្នាំ២០២២ ជាផ្លូវការ នៅក្នុងកម្មវិធី ពិព៌ណរថយន្ត Shanghai Auto Show 202។
រថយន្ត ID.6 ត្រូវបានផលិតឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន ជាមួយជម្រើស ២ម៉ូដែលគឺ ID.6 CROZZ និង ID.6 X។ វាមានប្រវែងសរុប ៤,៨ម៉ែត្រ, ទទឹង ១ ៨៤៨មីលីម៉ែត្រ, កម្ពស់ ១ ៦៨០ មីលីម៉ែត្រ, ប្រវែងពីកង់មុខ ដល់កង់ក្រោយ ២ ៩៦៥មីលីម៉ែត្រ និងមានកម្ពស់ជាង ID.4 ប្រហែល ៥០មីលីម៉ែត្រ។
រថយន្តអគ្គិសនីនេះ បានបំពាក់ជាមួយកញ្ចប់អាគុយពីប្រភេទ គឺ ៥៨គីឡូវ៉ាត់ និង ៧៧គីឡូវ៉ាត់។ យោងតាម NEDC Test Cycle បានអោយដឹងថា នៅពេលសាកភ្លើងពេញម្តង វាអាចបើកបរបានចម្ងាយ ៤៣៦គីឡូម៉ែត្រ និង ៥៨៨គីឡូម៉ែត្រ។
បន្ថែមពីនេះវាក៏បានបំពាក់ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងសរុប ៣០១សេះ ព្រមទាំងអាចស្ទុះពីល្បឿនកុងទ័រ ០-១០០ គ.ម/ម៉ ប្រើពេលសរុប ៦,៦វិនាទី និងមានល្បឿនអតិបរមា ១៦០គ.ម/ម៉។
ភាពខុសគ្នារវាងម៉ូដែល X និង Crozz រួមមានរូបរាងចង្កៀងមុខ-ក្រោយ, កាងមុខ-ក្រោយ និងរូបរាងផ្នែកខាងក្រោយ។ សម្រាប់រថយន្ត ID.6 បានបំពាក់ជាមួយចង្កៀងមុខ ប្រភេទLED ភ្ជាប់ដោយអំពូលបំភ្លឺពេលថ្ងៃ LED, ចង្កៀងក្រោយ LED, ដៃទ្វាប្រភេទFflush-faced, ឡូហ្គូ VW និងថាកង់ទំហំ ១៩ និង ២១អ៊ីញ។ ចំនែកផ្នែកខាងក្នុងបំពាក់ជាមួយ កៅអីចំនួន ៦ ឬ៧, អេក្រង់កម្សាន្ត ទំហំ ១២អ៊ីញ, កុងទ័របង្ហាញព័ត៌មានទំហំ ៥អ៊ីង, ដំបូលកញ្ចក់ Panoramic Sunroof និងប្រព័ន្ធតន្រ្តីប្រភេទ Harman/Kardonផងដែរ៕