ក្រុមហ៊ុន Nissan បានប្រកាសចេញតម្លៃនៃរថយន្ត Armada ឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
រថយន្ត SUV កៅអី ៣ជួរ ដែលអាចអង្គុយបានរហូតដល់ទៅ ៨នាក់នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤៨ ៩០០ដុល្លារ ហើយអាចឡើងរហូតដល់ ៦៩ ៧៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ បើប្រៀបធៀបទៅ រថយន្ត Nissan Armada ឆ្នាំ២០២២ មានតម្លៃថ្លៃជាងមុន ៤០០ដុល្លារ ប៉ុណ្ណោះ។
រថយន្ត SUV នេះមានបំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ Endurance V8 មានកម្លាំង ៤០០សេះ អាចអូសសណ្តោងបានទម្ងន់ ៣ ៨៥៥គីឡូក្រាម ហើយក៏មានមុខងារ Trailer Brake Controller និង Trailer Sway Control ទៀតផង។
ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលអាចភ្ចាប់ជាមួយមុខងារ Apple CarPlay ដោយមិនចាំបាច់ប្រើខ្សែបាន។ ក្រៅពីនោះវាក៏មានបំពាក់កៅអីស្បែក, កៅអីជួរទី៣ មានកន្លែងចុចដើម្បីបត់ចុះ, ដំបូលកញ្ចក់ Moonroof ហើយ កៅអីជួរទី២ មានមុខងារកម្តៅ ជាដើម៕