SUV ៧កៅអីរបស់ Hyundai ចេញលក់លើទីផ្សារទេសមួយនេះ តម្លៃជាង ២ម៉ឺនដុល្លារ

រថយន្ត SUV Alcazar ត្រូវបានក្រុមហ៊ុន Hyundai ផលិតឡើងសម្រាប់ទីផ្សារប្រទេសឥណ្ឌា នេះពេលនេះបានធ្វើការចេញលក់ជាផ្លូវការជាមួយជម្រើសកៅអី ៧ ឬ ៦។

រថយន្ត Alcazar បំពាក់ជាមួយថាសកង់ទំហំ ១៨អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ភ្ជាប់ជាមួយមុខងារ Android Auto, Apple Carplay និង Hyundai BlueLink, អេក្រង់កម្សាន្តខាងក្រោយទំហំ ១០,២៥អ៊ីញ, កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៊ីញ, កៅអីអ្នកបើកបរអាចបញ្ជាបាន ៨ទិសដៅ, ឧបករណ៍តន្រ្តីចំនួន ៨គ្រាប់ និងពោងសុវត្តិភាពចំនួន ២គ្រាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Alcazar ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ១៥៧សេះ កម្លាំងរមួល ១៩១Nm និងដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៦វគ្គ។ បន្ថែមពីនេះ វាក៏មានជម្រើស ម៉ាស៊ីនម៉ាស៊ូត ១,៥លីត្រ ដែលមានកម្លាំង ១១៣សេះ និងកម្លាំងរមួល ២៥០Nm ផងដែរ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេលតិចជាង ១០វិនាទី និងបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេង ៥លីត្រ ដល់ ៧លីត្រ។ រថយន្ត ​SUVនេះ មានតម្លៃចាប់ពី ២២ ០០០ដុល្លារ ដល់ ២៧ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម