Suzuki ប្រកាសចេញលក់នូវម៉ូតូ Saluto 125 ជាផ្លុវការ តម្លៃខ្ទង់ ២ ពាន់ដុល្លារ នៅលើទីផ្សារតៃវ៉ាន់

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Suzuki បានដាក់លក់ម៉ូដែលម៉ូតូ Saluto 125 ស៊េរឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយរូបរាងស្អាត សន្សំសំចៃសាំង​ និងកាន់តែទំនើបជាមួយគ្រឿងបំពាក់ នៅលើទីផ្សារតៃវ៉ាន់ ។

ម៉ូតូ Saluto 125 ត្រូវបានរចនាទ្បើងដោយជនជាតិអ៊ីតាលី Massimo Tartarini ដែលបានបំពាក់នូវចង្កៀងមុខ-ក្រោយ LED, សោរតេលេសុវត្ថិភាព,រន្ធ USB 5V 2A និងកុងទ័រឌីជីថល LCD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះកម្លាំងម៉ាស៊ីនរបស់ម៉ូតូ Saluto 125 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង Air-cooled ចំណុះ ១២៤ សេសេ ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ១០ ញ៉ូតុនម៉ែត្រ ដោយការចាក់សាំង ១ លីត្រ អាចជិះបានចម្ងាយ ៦២,២១ គីទ្បូម៉ែត្រ។ ខណៈដែលធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៥,៥ លីត្រ។

យ៉ាងណាមិញចំពោះម៉ូតូ Suzuki Saluto 125 ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ២ ៨១០ ដុល្លារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម