Suzuki គ្រោងនឹងដាក់បង្ហាញគំរូរថយន្តអគ្គិសនីសុទ្ធ eVX Concept នៅឯពិរព័ណ៌រថយន្តនៅប្រទេសជប៉ុនចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Suzuki eVX Concept នៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 នៅចុងខែតុលា ឆ្នាំ ២០២៣ និងគ្រោងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

Suzuki eVX Concept ដែលត្រូវបានដាក់បង្ហាញចេញដំបូងនៅក្នុងខែមករា ឆ្នាំ ២០២៣ ដែលត្រូវបានផលិតឡើងក្រោមការសហការគ្នារវាងក្រុមហ៊ុន Suzuku និង Toyota ត្រូវស្ថិតនៅជាគំរូក្រោមលេខកូដ YY8 ដែលជារថយន្តប្រភេទ SUV អគ្គិសនីខ្នាតមធ្យម ដែលរចនាឡើងឲ្យឈ្មោះថា “Emotional Versatile Cruiser” ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីដែល​មានតម្លៃសមរម្យ​នៅក្នុងប្រទេស​ឥណ្ឌា ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់គំរូរថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម, ទទឹង ១ ៨០០ ម.ម, កម្ពស់ ១ ៦០០ ម.ម និងត្រូវបានបំពាក់មកជាអាគុយដែល Suzuki ហៅថា ’Safe battery technology’ ទំហំ ៦០ គីឡូវ៉ាត់ម៉ោង ដែលវាអាចផ្តល់ចម្ងាយអតិបរមាប្រហែល ៥០០ គីឡូម៉ែត្រ នៅពេលសាកពេញម្តងនេះបើយោងតាមការតេស្តចេញពី MIDC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម