ក្រុមហ៊ុន Suzuki បានបង្ហាញចេញរថយន្តថ្មីម៉ូដែល Suzuki Swace ជារថយន្តប្រភេទ Hybrid ដែលមានលក់ផ្ដាច់មុខតែនៅតំបន់អឺរ៉ុបប៉ុណ្ណោះ ដោយរថយន្តនេះគឺផលិតតាមលំនាំរថយន្ត Toyota Corolla Touring Sport។
រថយន្តនេះគឺជារថយន្ត Suzuki ទីពីរសម្រាប់ទីផ្សារអឺរ៉ុប ដែលផលិតដោយប្រើប្រាស់គ្រោងរថយន្តរបស់ Toyota ក្រោយពីបានប្រកាសចេញរថយន្តម៉ូដែល Across កាលពីខែកក្កដាកន្លងទៅ ដែលវាជារថយន្តផលិតឡើងផ្អែកលើរថយន្ត RAV4 PHEV។
រថយន្ត Suzuki Swace មានប្រព័ន្ធម៉ាស៊ីនចំណុះ ១,៨លីត្រ គួបផ្សំនឹងម៉ូទ័រអគ្គិសនី ដែលផលិតកម្លាំងបាន ១២០សេះ ហើយរថយន្តនេះនឹងចាប់ផ្ដើមដាក់លក់នៅអឺរ៉ុបនៅអំឡុងចុងឆ្នាំនេះ ដែលលក្ខណៈសម្បត្តិនឹងត្រូវប្រកាសបន្ថែមពេលជិតចេញលក់៕