ក្រុមហ៊ុន Suzuki Automobiles Thailand បានប្រកាសចេញរថយន្តប្រភេទ SUV ៧កៅអី ម៉ូដែល XL7 ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ។
រថយន្តតួខ្ពស់នេះផ្តល់ជម្រើសតែ ១ម៉ូដែលគត់ គឺ XL7 GLX ដោយមានតម្លៃ ៧៧៩ ០០០បាត ឬប្រហែលខ្ទង់ ២៥ ០០០ដុល្លារ ហើយប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ មានកម្លាំង ១០៣សេះ។ Suzuki XL7 ប្រើប្រអប់លេខអូតូ ៤វគ្គ, ប៉ុងមួយវិលកង់មុខ និងប្រើយ៉ាន់ទំហំ ១៧អ៊ីញ ជាដើម។
XL7 បំពាក់ចង្កៀងមុខប្រភេទ LED ជាមួយភ្លើងបំភ្លឺពេលថ្ងៃ, របាំងការពារភក់ចំហៀង, ដៃចង្កូតរាងអក្សរ D និងអេក្រង់កម្សាន្តទំហំ ១០អ៊ីញជាដើម។ រថយន្តនេះមានចំនួន ៤ពណ៌ឲ្យជ្រើសរើស គឺ ទឹកក្រូច, ប្រផេះ, ស និង ត្នោត៕