Suzuki បញ្ចេញឡានប្រភេទ Kei Car ប្រើ Hybrid សន្សំសំចៃខ្លាំង ឯតម្លៃលក់ខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Wagon R Smile ស៊េរីថ្មីចុងក្រោយ ទទួលបានការផ្លាសប្តូរថ្មី ជាមួយតម្លៃលក់ចាប់ពី ៩៧៦៨ ដុល្លារ ដល់ ១២ ៦៨៩ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

Suzuki Wagon R Smile ថ្មីនេះ ដំណើរការដោយម៉ាស៊ីន mild-Hybrid ធ្វើការជាមួយម៉ាស៊ីនសាំង 660cc ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៥៥ សេះ និងកម្លាំងរមួល ១០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទលីចូម មានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៣៩៥ ម.ម ទទឹង ១ ៤៧៥ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៤៦០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីផ្នែកខាងមុខរួមមាន ប៉ាណា ចង្កៀង LED និងកាងការពារ ព្រមទាំងប្រើប្រាស់ទ្វារជាប្រភេទរូតផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold បន្ថែមថ្មី និង ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម