Suzuki យកឡាន Corolla មកដូរតែម ហើយដាក់លក់ថ្លៃជាងទៀត

ក្រុមហ៊ុន Suzuki បានប្រកាសតម្លៃនៃរថយន្តម៉ូដែល Swace ថ្មីរបស់ខ្លួន សម្រាប់ទីផ្សារប្រទេសអង់គ្លេស ដែលការពិតវាគឺជារថយន្ត Toyota Corolla Touring Sports ដូរតែមប៉ុណ្ណោះ។

មានលក់តែប្រភេទប្រើ Hybrid រថយន្ត Suzuki Swace ថ្មីនេះផ្តល់ជម្រើស ២ ម៉ូដែល គឺ Swace SZ-T និង Swace SZ5 ជាមួយនឹងតម្លៃចាប់ពី ៣៦ ៣៨០ដុល្លារ ថ្លៃជាងរថយន្ត Corolla Touring Sports ដល់ទៅ ១ ៥២០ដុល្លារឯណោះ ទោះបីជាពួកវាជារថយន្តដូចគ្នាក៏ដោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Swace SZ-T ដែលជាប្រភេទ Base Model មានបំពាក់យ៉ាន់ Alloy ១៦អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់, អេក្រង់កម្សាន្ត ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, មុខងារកម្តៅនៅកៅអីមុខ និងលើដៃចង្កូត ព្រមទាំងមុខងារ Dynamic Radar Cruise Control ជាដើម។

ចំណែកឯ Swace SZ5 មានបន្ថែមមុខងារ Smart Door Locking, Simple-Intelligent Park Assist, សេនស័រចូលចតមុខក្រោយ, Blind Spot Monitor, Rear Cross Traffic Alert និងកន្លែងសាកថ្មឥតប្រើខ្សែ។

រថយន្ត Swace នេះប្រើម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២០សេះ និងម៉ូទ័រអគ្គិសនីមួយមានកម្លាំង ៧១សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,៤លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម