ចេញហើយ! Suzuki Dzire ជំនាន់ទី៤ តម្លៃខ្ទង់ ៨ពាន់ដុល្លារ មានម៉ាសុីន ២ជម្រើស ជាប់ផ្កាយ ៥ លើផ្នែកសុវត្ថិភាព

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិរថយន្ត Maruti Suzuki បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Suzuki Dzire ជំនាន់ទី៤ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចន្លោះពី ៨ ០០០ ដុល្លារ ដល់ ១២ ០០ ដុល្លារ។

រថយន្ត Suzuki Dzire ជំនាន់ទី៤ ប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៤៥០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាសុីនសាំងចំណុះ ១,២ លីត្រ ទំហំ ៣​សុីឡាំង អាចផលិតកម្លាំងបានចំនួន ៨០ សេះ​
  • ម៉ាសុីន CNG ចំណុះ ១,២ លីត្រ ទំហំ ៣​សុីឡាំង អាចផលិតកម្លាំងបានចំនួន ៦៩ សេះ​

ក្នុងនោះរថយន្តនេះ ទទួលបានជម្រើសប្រអប់លេខដៃ និងអូតូចំនួន ៥វគ្គ និងប្រព័ន្ធបើកបរប៉ុង ១ FWD ។

ចំពោះការរចនាផ្នែកខាងក្រៅ មានការរចនាថ្មីមិនស្រដៀងទៅនឹងម៉ូឌែល Swift hatchback ដូចជំនាន់មុននោះទេ គឺត្រូវបានរចនាជាមួយចង្កៀងមុខ LED រាងជ្រុង និងប៉ាណាទំហំធំ រួមជាមួយនឹងថាសកង់ទំហំ ១៤ និង ១៥អ៊ីញ និងចង្កៀងក្រោយរាងអក្សរ Y ។

សម្រាប់ផ្នែកខាងក្នុងវិញ មានការរចនាស្រដៀង Swift ប៉ុន្តែបន្ថែមការរចនាជាមួយឈើក្លែងក្លាយ និងអេក្រង់កម្សាន្តទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បានឥតខ្សែ និងជម្រើសដូចជាម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ កាមេរ៉ា ៣៦០ ដឺក្រេ កន្លែងសាកថ្មឥតខ្សែ ដំបូលអូតូ (សម្រាប់ម៉ូឌែលខ្ពស់) ក៏ដូចជាពោងសុវត្ថិភាពចំនួន ៦ចំនុច មុខងារ Electronic Stability Control (ESC) និងមុខងារការពារអ្នកថ្មើរជើង និងប្រព័ន្ធប្រតិបត្តិការ Suzuki Connect ជាដើម។

ទន្ទឹមនឹងនេះ Suzuki Dzire គឺជារថយន្តដំបូងគេរបស់ក្រុមហ៊ុន Maruti Suzuki ដែលទទួលបានចំណាត់ថ្នាក់ផ្កាយប្រាំក្នុងការធ្វើតេស្ត Global NCAP លើផ្នែកសុវត្ថិភាពរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម