Suzuki Ertiga Hybrid ២០២៣ សន្សំសំចៃខ្លាំង ចេញលក់ក្នុងប្រទេសថៃនៅដើមខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បានធ្វើការដាក់បង្ហាញនៅរថយន្ត Suzuki Ertiga ប្រភេទ HYBRID ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃលក់នឹងប្រកាសជាផ្លូវការនៅពិព័រណ៍ Motor Expo 2022 ដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ក្នុងប្រទេសថៃ។

Suzuki Ertiga ស៊េរីឆ្នាំ ២០២៣ ថ្មី​នេះ មាន​ប៉ាណាមុខតុងតែងដោយក្រូម៉េត្រូវបានរចនាថ្មី និងមានឧបករណ៍ស្តងដារដូចជា ចង្កៀងមុខប្រភេទ LED ដែលមានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ នឹងមុខងារ Guide me ផងដែរ, ចង្កៀងកាត់អ័ព្ទខាងមុខ LED , កញ្ចក់មើលក្រោយអូតូ, ផ្លិតទឹក wiper អូតូ និងថាសកង់ស្ព័រទំហំ ១៥ អ៊ីញ។

ពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្នុងត្រូវបានបំពាក់ដោយកៅអី ៣ ជួរ ៧ កៅអីស្រោបដោយស្បែក បន្ថែមជាមួយនឹងកុងទ័របង្ហាញព័ត៌មាន LCD និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay កន្លែងសាកថ្ម USB / HDMI, កន្លែងសាកថ្មឥតខ្សែ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, ប៊ូតុងបញ្ឆេះម៉ាស៊ីន, ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយ និង កាមេរ៉ាមើលក្រោយជាមួយសេនស័ពីចម្ងាយនៅខាងក្រោយផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Suzuki Ertiga ត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលផលិតបាន ១០៥ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៤ វគ្គ ផ្គួបជាមួយម៉ូទ័រ ISG ទំហំ ២,៣ គីឡូវ៉ាត់បន្ថែមនៅកម្លាំងរមួលបាន ៥០ ញ៉ូតុនម៉ែត្រ ។ លើសពីនេះ ក៏បំពាក់ប្រព័ន្ធ Idling Stop ធ្វើឲ្យកម្រិតស៊ីប្រងជាមធ្យម ១៧,៩ គីឡូម៉ែត្រ/លីត្រ សន្សំសំចៃបានច្រើនជាង ១៣% បើធៀបនឹងម៉ូដែលមុន កម្រិតស៊ីប្រេងជាមធ្យម ១៥,៩ គីឡូម៉ែត្រ/លីត្រ៕

Sponsored