Suzuki Fronx ជិះ ១០០ គីឡូម៉ែត្រ ស៊ីសាំងអត់ដល់ ៤លីត្រ ឯតម្លៃតែជាង ១ មុឺនដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Maruti Suzuki បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Suzuki Fronx S-CNG ដែលមានភាពសន្សំសំចៃខ្ពស់ជាមួយតម្លៃលក់ចាប់ពី ១០ ២១៩ ដុល្លារនៅទីផ្សារប្រទេសឥណ្ឌា ។

រថយន្តនេះ ផលិតឡើងគ្រោងឆ្អឹង Baleno chassis មានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងកន្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយផ្នែកខាងមុខ Suzuki Fronx ទទួលបានការបំផុសគំនិតក្នុងការរចនាពីរថយន្ត Grand Vitara ថ្មីនៅក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយការឌីស្សាញជួយទៅប្រព័ន្ធ aerodynamic ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ចង្កៀងខាងក្រោយប្រភេទ LED និងកាង​ក្រោយ​ត្រូវបានរចនា​ថ្មី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងជាពីរពណ៌ ដោយនៅលើតាប្លូមានអេក្រង់កំសាន្តទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងមុខងារ OTA update ជាដើម ។ ចំនុចពិសេសផ្សេតទៀតរួមមាន កន្លែងសាកថ្មឥតខ្សែ កាម៉េរា ៣៦០ ដឺក្រេ ឧបករណ៍បំពងសំឡេង ៦ ចំនុច និងសេនស័រចំនួយពេលចូលចតផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,២ លីត្រ ប្រភេទ K-serie dual jet engine អាចផលិតកម្លាំងបាន ៧៦ សេះ​ និងកម្លាំងរមួល ៩៨,៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ ជាមួយកម្រិតស៊ីសាំងចន្លោះ ៣-៤ លីត្រប៉ណ្ណោះក្នុងរយះចំងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម