[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Maruti Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Suzuki Invicto ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ២៩ ៨៧១ ដុល្លារនៅក្នុងប្រទេសឥណ្ឌា ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយផ្នែកខាងមុខ ត្រូវបានរចនាថ្មីទាំងស្រុងទៅលើប៉ាណា និងកាង ជាមួយនឹងក្រូម៉េ ដែលជាបចង្កៀងមុខ LED និងឡូហ្គោ Suzuki ទំហំធំនៅចំកណ្តាល ព្រមទាំងប្រើប្រាស់នៅបន្ថែមជាមួយថាសកង់ស្ព័តទំហំ ១៧ អ៉ីញ ផ្នែកខាងក្រោយមានចង្កៀងប្រភេទ LED និងកាងស្រោបដោយក្រូម៉េ ។
ចំពោះនៅផ្នែកផ្នែកខាងក្នុងត្រូវបានចែករំលែកការឌីស្សាញចេញពី Toyota Innova ផងដែរ ដោយអាចកំណត់ជា ៧ កៅអី និង ៨ កៅអី ដោយនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Suzuki Connect Technology។ ចំណុចពិសេសផ្សេងទៀតរួមមាន ដំបូលកញ្ចក់ panoramic sunroof, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ២ តំបន់ កៅអីអ្នកបើកបរអាចលៃតម្រូវតាម ៨ របៀបជាមួយមុខងារអង្គចងចាំ និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid រួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយរបៀបបើកបរចំនួន ៤ គឺ EV, Normal, Eco និង Power និងមានកម្រិតស៊ីសាំងចន្លោះ ៤ លីត្រ ទៅ ៥ លីត្រប៉ុណ្ណោះក្នុងរយះចម្ងាយ ១០០ គីឡូម៉ែត្រ៕