ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Suzuki Jimny ចេញលក់នៅម៉ាឡេស៊ីជាផ្លូវការ លក់តម្លៃជាង ៤ម៉ឺនដុល្លារ

Suzuki Jimny ចេញលក់នៅម៉ាឡេស៊ីជាផ្លូវការ លក់តម្លៃជាង ៤ម៉ឺនដុល្លារ

រថយន្ត Suzuki Jimny បានបង្ហាញវត្តមានជាផ្លូវការនៅទីផ្សារប្រទេសម៉ាឡេស៊ី ជាប្រភេទដែលនាំចូលពីប្រទេសជប៉ុនផ្ទាល់ ដែលតម្លៃរបស់វាគឺមានចាប់ពីប្រមាណ ៤០ ៣០០ដុល្លារ។

Suzuki Jimny ដែលដាក់លក់នៅម៉ាឡេស៊ីជាស៊េរីឆ្នាំ២០២១ ដែលមានជម្រើសលេខអូតូតែមួយប៉ុណ្ណោះ ដែលប្រើជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១០១សេះ ហើយវាក៏មានមកជាស្តង់ដារនូវប្រព័ន្ធបើកបរវិលកង់ទាំងបួន ឬប៉ុងពីរផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុខងារលេចធ្លោលើរថយន្ត Jimny ឆ្នាំ២០២១នេះ មានដូចជាអំពូលភ្លើង និងអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED, កង់ទំហំ១៥អ៊ីញ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, ពោងសុវត្ថិភាពចំនួនពីរ និងប្រព័ន្ធហ្វ្រាំងរក្សាលំនឹង ហើយអតិថិជនមានជម្រើសពណ៌ខាងក្រៅចំនួន៥ពណ៌ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម