Suzuki Jimny ស៊េរីថ្មី ទទួលបានការកក់ទុកមុនដល់ទៅជិត ២ ពាន់គ្រឿងក្នុងពិព័រណ៌រថយន្តនៅប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅប្រទេសថៃ បានធ្វើការបង្ហាញអំពីចំនួននៃការទទួលបានការកក់ទុកមុនសម្រាប់រថយន្តរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Bangkok international Motor Show 2023 ដោយទទួលបានចំនួនការកក់សរុបដល់ទៅ ៣ ៨៨៧ គ្រឿង ក្នុងនោះ រថយន្ត Suzuki Jimny ទទួលបានការកក់ចំនួន ១ ៨៤៨ គ្រឿង ។

សម្រាប់រថយន្ត Suzuki Jimny ស៊េរីថ្មីនេះ បំពាក់ដោយឧបករណ៍ស្តង់ដារដូចជា ចង្កៀង LED Projector ប្រព័ន្ធបាញ់ទឹកលាងសម្អាតចង្កៀងមុខ, ចង្កៀងកាត់អ័ព្ទផ្នែកខាងមុខ, កៅអីស្បែកប្រភេទ Green-tinted, កៅអីខាងក្រោយអាចបត់បាន ៥០/៥០, អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay, រន្ធសាក USB ជាមួយឧបករណ៍បំពងសំឡេង ២ ចំនុច, ប្រព័ន្ធកំណត់ល្បឿន Cruise Control និងប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីកម្លាំងម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០២ សេស និងកម្លាំងរមួល ១៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម