ក្រុមហ៊ុន Suzuki បានប្រកាសចេញរថយន្ត SUV ដ៏ពេញនិយមរបស់ខ្លួន គឺ Suzuki S-Cross ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយបានអាប់ដេតលើរូបរាង និងបន្ថែមុខងារសុវត្ថិភាពជាច្រើន។
រថយន្ត Suzuki S-Cross ឆ្នាំ២០២២ សន្យាថានឹងផ្តល់អារម្មណ៍កាន់តែមានផាសុកភាពដល់អ្នកដំណើរ នៅក្នុងកាប៊ីនរថយន្តរបស់ខ្លួន ហើយថែមទាំងបានយកអេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញថ្មី ដាក់នៅលើតាប្លូ ដើម្បីឲ្យកាន់តែងាយស្រួលមើល ហើយអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បានទៀតផង។
Suzuki S-Cross ឆ្នាំ២០២២ មានជម្រើស ២ ម៉ូដែល គឺ Ultra តម្លៃ ៣៩ ៦០០ដុល្លារ និង Motion តម្លៃ ៣៣ ២៥០ដុល្លារ ខណៈម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ និង Plug-in Hybrid មិនទាន់ចេញនោះទេ។
យ៉ាងណាមិញ រថយន្ត S-Cross ថ្មី មានកម្លាំង ១២៧សេះ និងកម្លាំងរមួល ២៣៥ញ៉ូតុនម៉ែត្រ ប្រើប៉ុងមុខ តែក៏មានជម្រើសប៉ុងពីរ Allgrip ដែរ។ ជាមួយគ្នានេះដែរ អតិថិជនក៏មានជម្រើស អាចរើសយកប្រអប់លេខដៃ ឬ អូតូ ៦វគ្គ បានថែមទៀតផង៕