[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បានធ្វើការបញ្ចេញនូវម៉ូតូ Smash 110 ស៊េរីឆ្នាំ២០២២ ជាមួយនឹងរូបរាងរឹងមាំ និងធន់សន្សំសំចៃសាំង ជាមួយជម្រើស ៣ ពណ៍ (ក្រហម, ខ្មៅ និងខៀវ) សម្រាប់ទីផ្សារក្នុងប្រទេសថៃ។
សម្រាប់ម៉ូតូ Suzuki Smash 110 បានអភិវឌ្ឍន៍ថ្មីទៅលើចង្កៀងមុខ riflector ភ្លឺច្បាស់, កុងទ័រងាយស្រួលមើលជាងមុន និងប្រអប់ផ្ទុកឥវ៉ាន់ក្រោមកៅអីធំទូលាយ។
វាមានប្រវែង ១ ៩៣០ មម, ទទឹង ៦៦៥, កម្ពស់ ១ ០៤០ និងកម្ពស់ពីដីមកកែបម៉ូតូ ៧៥០ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤,៣លីត្រ និងទម្ងន់ ៩៦ គីឡូក្រាមផងដែរ។
Suzuki Smash 110 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង 4-stroke ជាមួយនឹងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១១៣ សេសេ ភ្ជាប់ជាមួយចង្កឹះលេខជើង ៤ វគ្គ។
Suzuki Smash 110 បានបំពាក់ផ្នែកបូមខាងមុខរបស់វាជាប្រភេទ Telescopic shock ខណៈដែលខាងក្រោយ Swing Arm Shock និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៦០/១០០-១៧M/C ៣៣P និងក្រោយទំហំ ៧០/៩០-១៧M/C ៤៣P ជាដើម។
យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Suzuki Smash 110 ស៊េរីឆ្នាំ២០២២ មាន ៣ ជម្រើសម៉ូឌែលរួមមាន៖
- Suzuki Smash 110 foot start drum brake តម្លៃ ១ ០៦០ ដុល្លារ
- Suzuki Smash 110 foot start disc brake តម្លៃ ១ ១២០ ដុល្លារ
- Suzuki Smash 110 manual start disc brake តម្លៃ ១ ១៨០ ដុល្លារ ៕
ប្រភព៖ th-bigbike