Suzuki Swift ឆ្នាំ២០២០ ថែមប្រភេទ Hybrid ស៊ីសាំងតិចខ្លាំង

ក្រុមហ៊ុន Suzuki បានបញ្ចេញរថយន្តខ្នាតតូចម៉ូដែល Swift Sport ប្រើម៉ាស៊ីន Hybrid សម្រាប់ទីផ្សារអឺរ៉ុប ដែលសន្យាថានឹងស៊ីសាំងតិចជាងមុន ហើយផ្តល់ការបើកបរកាន់តែអស្ចារ្យជាងមុនទៀតផង។

រថយន្ត Suzuki Swift Sport Hybrid នេះបំពាក់ម៉ាស៊ីន turbocharged ចំណុះ ១,៤លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boosterjet ជាមួយនឹងអាគុយ Hybrid ៤៨វ៉ុល មានកម្លាំងសរុប ១២៧សេះ ប្រើប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Swift Sport Hybrid អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,១វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើនិយាយពីកម្រិតស៊ីសាំងរបស់វាវិញ គឺត្រឹមតែ ៤,៦លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

បន្ថែមពីនេះ រថយន្ត Suzuki ស៊េរីឆ្នាំ២០២០ ខាងលើ បានបំពាក់មុខងារសំខាន់ៗជាច្រើន ដូចជា ចង្កៀង LED, adaptive cruise control, ផែនទី, parking sensors, blind spot monitoring, rear cross traffic alert និង traffic sign recognition មកស្តង់ដារតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម