កាលពីថ្មីៗនេះ Suzuki Thailand បានប្រកាសចេញរថយន្តខ្នាតតូចម៉ូដែល Swift ស៊េរីឆ្នាំ ២០២១ ជាផ្លូវការសម្រាប់ទីផ្សារប្រទេសថៃ ដែលជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍មានដាក់លក់រថយន្តស៊េរីថ្មីមួយនេះ។
បើប្រៀបធៀបនឹងស៊េរីឆ្នាំ ២០២០ រថយន្តស៊េរីថ្មីនេះមានការផ្លាស់ប្ដូររូបរាងបន្តិចបន្តួចដែលកាន់តែទាន់សម័យជាងមុន ប៉ុន្តែវានៅតែមានខ្វះខាតមុខងារសំខាន់មួយបើប្រៀបនឹងប្រភេទដែលលក់នៅប្រទេសជប៉ុនគឺប្រព័ន្ធកាមេរ៉ាមើលជុំវិញ ៣៦០ដឺក្រេ រួមទាំងមុខងារជាន់ហ្វ្រាំងស្វ័យប្រវត្តិផងដែរ។
រថយន្តនេះមានបំពាក់ម៉ាស៊ីនចំណុះ ១,២លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៨២សេះ មានប្រើប្រាស់ប្រអប់លេខអូតូ CVT និងមិនមានជម្រើសប្រអប់លេខដៃនោះឡើយ។
នៅទីផ្សារប្រទេសថៃរថយន្ត Suzuki Swift ឆ្នាំ ២០២១ នេះ មានដាក់លក់ជាពីរប្រភេទរួមមានប្រភេទ GL CVT តម្លៃប្រមាណ ១៨ ៥០០ដុល្លារ និងប្រភេទ GLX CVT មានតម្លៃប្រមាណ ២០ ៩០០ដុល្លារ៕