[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានបញ្ចេញនៅរថយន្ត Suzuki Swift Sport Final Edition ស៊េរីឆ្នាំ ២០២៥ ទំនងជាម៉ូដែលចុងក្រោយ មុនពេលបញ្ឈប់ការផលិត ដែលផលិតក្នុងចំនួនមានកំណត់ ជាមួយតម្លៃលក់ ១៥ ១៤០ ដុល្លារ ដល់ ១៥ ៦០០ ដុល្លារ សម្រាប់តែទីផ្សារប្រទេសជប៉ុន។
Suzuki Swift Sport Final Edition បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៣៨ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខអូតូ ៦វគ្គ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ជាមួយប៉ាណារាងជាសំណាញ់ពណ៌ខ្មៅទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញជាមួយដុំហ្រាំង brake calipers ពណ៌ក្រហមជាដើម ។
ចំពោះនៅផ្នែកខាងក្នុងនៅតែឌីស្សាញដូចគ្នាទៅនឹងម៉ូដែលធម្មតា មឋនអេក្រង់កំសាន្ត touchscreen ក៏ដូចជាអក្សរ Sport ZC33s នៅលើទីតាំងមួយចំនួនផងដែរ ៕