[បរទេស] បច្ចុប្បន្ននេះ រថយន្ត Suzuki Swift បានដាក់បង្ហាញលើទីផ្សារពិភពលោកតាំងពីឆ្នាំ ២០១៦ ដោយនៅមិនទាន់ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុងនៅឡើយទេ។
ឥឡូវនេះ Suzuki Swift ជំនាន់ទី ៣ កំពុងស្ថិតក្នុងដំណើរការសាកល្បង សម្រាប់ការដាក់បង្ហាញចេញនៅឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីកូនកាត់ hybrid ហើយជាការពិតណាស់ Swift នឹងទទួលបានការកែមុខមាត់ថ្មីទៅជារថយន្តដើរដោយថាមពលអគ្គិសនីនាពេលអនាគត។
រថយន្តនេះត្រូវបានរចនារូបរាងបែបស្ព័រជាងម៉ូដែលបច្ចុប្បន្ន ដោយការរចនាថ្មីទៅលើប៉ាណាមុខ កាងខាងមុខ ចង្កៀងមុខ ចង្កៀងខាងក្រោយ និងកាងក្រោយ។
រថយន្តនេះទំនងជានឹងប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៤ លីត្រ ក៏មានពាក្យចចាមអារ៉ាមថា សម្រាប់ប្រភេទ HEV កំពុងដំណើរការដែលអាចមកពីការសហការរវាង Suzuki និង Toyota Swift Sport៕