Suzuki Vitara ឆ្នាំ២០២៣ ប្រើម៉ាស៊ីន Hybrid ថ្មី ជិះ១០០គ.ម ស៊ីសាំងតែ ៥លីត្រ

ក្រុមហ៊ុណ Suzuki បានប្រកាសចេញរថយន្ត Vitara (អឺរ៉ុប) ឬ Escudo (ជប៉ុន) ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ ដោយមានបន្ថែមជម្រើសម៉ាស៊ីន Hybrid ថ្មី។

រថយន្ត Suzuki Vitara ជំនាន់ទី៤ នេះ ទទួលបានការអាប់ដេតជាច្រើន ប៉ុន្តែអ្វីដែលពិសេសនោះគឺ ការបំពាក់ម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងសាំងចំណុះ ១,៥លីត្រ DualJet ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១១៥សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១២,៧វិនាទី ហើយមានល្បឿនអតិបរមា ១៧៩គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីនខាងលើនេះដំណើរការជាមួយនឹងប្រព័ន្ធប៉ុងពីរ AllGrip AWD និងប្រអប់លេខអូតូ ៦វគ្គ ASG។ ក្នុងនោះ វាក៏មានមុខងារបើកបរមួយចំនួន ដូចជា Auto, Sport, Snow និង Lock modes សម្រាប់ការបើកបរផ្លូវ Off-road ផងដែរ។

រថយន្ត Suzuki Vitara ប្រើម៉ាស៊ីន Hybrid ថ្មីនេះ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,១លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា រថយន្ត Suzuki Vitara ឬ Escudo ឆ្នាំ២០២៣ ត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុន តម្លៃចាប់ពីខ្ទង់ ២៣ ០០០ដុល្លារ ដល់ ៣២ ៤៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម