Suzuki ចេញឡានថ្មីមួយទៀត រូបរាងដូចគ្នាបេះដាក់នឹងឡាន Toyota Corolla

ក្រុមហ៊ុន Suzuki បាន​បង្ហាញ​ចេញ​​រថយន្ត​ថ្មី​ម៉ូដែល Suzuki Swace ជា​រថយន្ត​ប្រភេទ Hybrid ដែល​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ ដោយ​រថយន្ត​នេះ​គឺ​ផលិត​​តាម​លំនាំ​រថយន្ត​ Toyota Corolla Touring Sport។

រថយន្ត​នេះ​គឺ​ជា​រថយន្ត​ Suzuki ទី​ពីរ​សម្រាប់​ទីផ្សារ​អឺរ៉ុប ដែល​ផលិត​ដោយ​ប្រើ​ប្រាស់​គ្រោង​រថយន្ត​របស់ Toyota ក្រោយ​ពី​បាន​ប្រកាស​ចេញ​រថយន្ត​ម៉ូដែល Across កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ដែល​វា​ជា​រថយន្ត​​ផលិត​ឡើង​ផ្អែក​លើ​រថយន្ត​ RAV4 PHEV។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Suzuki Swace មាន​ប្រព័ន្ធ​ម៉ាស៊ីន​ចំណុះ ១,៨លីត្រ គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ ដែល​ផលិត​កម្លាំង​បាន​ ១២០​សេះ ហើយ​រថយន្ត​នេះ​នឹង​ចាប់​ផ្ដើម​​ដាក់​លក់​នៅ​អឺរ៉ុប​នៅ​អំឡុង​ចុង​ឆ្នាំ​នេះ ដែល​លក្ខណៈ​សម្បត្តិ​នឹង​ត្រូវ​ប្រកាស​បន្ថែម​ពេល​ជិត​ចេញ​លក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម