Suzuki នឹង​បង្ហាញ​គំរូរថយន្តអគ្គិសនី​របស់ខ្លួននៅ​ពិព័រណ៍​រថយន្ត​ Auto Expo ឆ្នាំ ២០២៣

[បរទេស] ក្រុមហ៊ុនលិតរថយន្ត Suzuki ប្រចាំនៅប្រទេសឥណ្ឌាបានធ្វើការប្រកាសពីគម្រោងក្នុងការដាក់បង្ហាញរថយន្តប្រភេទ SUV ថ្មីចំនួន ២ និងរថយន្តប្រភេទ SUV អគ្គិសនីនៅក្នុងព្រឹត្តិការណ៍ពិពរណ័រថយន្ត Auto Expo 2023 របស់ប្រទេសឥណ្ឌា។

ក្រុមហ៊ុនផលិតរថយន្តនេះ នៅមិនទាន់បញ្ចេញលក្ខណៈពិសេសអ្វីទេ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Maruti Suzuki លោក Hisashi Takeuchi បាននិយាយថា “ពិពរណ័រថយន្ត Auto Expo’23 គឺជាឱកាសមួយផ្សេងទៀតសម្រាប់ពួកយើងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះអនាគតនៃការចល័តតាមរយៈផលិតផលប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យារបស់យើង”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាយកប្រតិបត្តិរូបនេះបានបន្តទៀតថា ក្រុមហ៊ុននឹងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះអនាគត “ស្អាតជាងមុន បៃតង និរន្តរភាព និងអព្យាក្រឹតកាបូន”។

ខណៈ​ដែល​វា​មិន​មាន​ច្រើន​នោះ​ទេ ការ​បង្ហាញ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ ហើយ Maruti Suzuki នឹង​មាន​រថយន្ត​សរុប​ចំនួន ១៦ គ្រឿង​ដាក់​បង្ហាញ។ ក្រៅពីម៉ូដែលដែលបានរៀបរាប់ខាងលើ ក្រុមហ៊ុននឹងបង្ហាញគំរូរថយន្ត WagonR flex fuel ក៏ដូចជា Brezza, Baleno, Ciaz, Ertiga, Grand Vitara, និង Swift ជាដើម។

 

ទន្ទឹមនឹងនេះ Maruti Suzuki មិន​បាន​និយាយ​លម្អិត​ច្រើន​ទេ ប៉ុន្តែ​ក្រុមហ៊ុនគេហទំព័រ Autocar India កំពុង​រាយការណ៍​ថា​ម៉ូដែល​ថ្មី​ទាំង​ ២ នេះនឹង​មាន​រថយន្ត Jimny ទ្វារ​ ៥ និង​រថយន្ត Suzuki Baleno ប្រភេទ Crossover ហើយ​របាយការណ៍​បាន​ស្នើ​ថា​វា​នឹង​មាន​ម៉ាស៊ីនចំណុះ ១,៥ លីត្រ​អាចផលិតកម្លាំងបាន ១០១ សេះ និងកម្លាំង ១០៧ សេះ អាស្រ័យ​លើ​ទីផ្សារ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម