Suzuki នឹងបញ្ចប់ជីវិតរថយន្តរបស់ខ្លួនដល់ទៅ ៤ម៉ូដែលនៅត្រឹមឆ្នាំក្រោយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki គ្រោងនឹងធ្វើការបញ្ឈប់ការផលិតនៅរថយន្តរបស់ខ្លួនដល់ទៅ ៤ម៉ូដែលរួមមាន Swift Sport, Jimny LCV, Ignis និង Swace ក្នុងឆ្នាំ ២០២៥ នៅទីផ្សារចក្រភពអង់គ្លេស ដោយសារនៅអឺរ៉ុប និងចក្រភពអង់គ្លេសនឹងកំណត់ការលក់រថយន្តប្រើម៉ាស៊ីនចំហេះក្នុង ដែលជំរុញឲ្យផលិតរថយន្តអគ្គិសនីវិញ ។

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ នឹងផ្តោតលើរថយន្តកូនកាត់ Hybrid ទៅលើម៉ូដែល Swift Vitara រួមទាំង S-Cross ក៏ដូចជាប្រភេទ Plug-in hybrid ទៅលើម៉ូដែល Across ។ លើសពីនេះរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ពួកគេនឹងចេញនៅឆ្នាំក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Suzuki បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ eVX concept កាលពីឆ្នាំ ២០២៣  ដោយក្រុមហ៊ុនបញ្ជាក់ថារថយន្តនេះ បំពាក់អាគុយទំហំ ៦០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម