[ទីផ្សាបរទេស] ក្រុមហ៊ុន SYM បានធ្វើការបញ្ចេញនូវម៉ូតូ 4MICA ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ត្រូវបានប្រកាសចេញលក់ជាផ្លូវការសម្រាប់ទីផ្សារនៅតៃវ៉ាន់ជាមួយការអាប់ដេតរូបរាងថ្មីកាន់ទំនើប។
សម្រាប់ការឌីហ្សាញនៃម៉ូតូ SYM 4MICA ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែទំនើប នឹងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED ភ្លើងជួយបំភ្លឺពេលថ្ងៃ, និងកុងទ័រឌីជីថលប្រភេទ LCD, កៅអីត្រូវបានបែងចែកជាពីរផ្នែក,កន្លែងអង្គុយខាងក្រោយអាចបើកឡើងដើម្បីដាក់អីវ៉ាន់ និងអាចជា backrest ជាដើម។
បន្ថែមពីនេះវាក៏បានបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។
ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ SYM 4MICA បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១៥០ សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ៩,៦ សេះ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចជិះបានចម្ងាយ ៥០ គីទ្បូម៉ែត្រ។ យ៉ាងណាមិញចំពោះម៉ូតូ SYM 4MICA ស៊េរីឆ្នាំ ២០២២ មិនទាន់មានប្រភពព័ត៌មានច្បាស់ការណាបានបង្ហាញអំពីតម្លៃម៉ូតូនេះនៅទ្បើយទេ៕