កាលពីម្សិលមិញកន្លងទៅ ក្រុមហ៊ុន Toyota និង Lexus បានធ្វើការបង្ហាញចេញនូវគំរូរថយន្តអគ្គិសនី ដែលក្រុមហ៊ុនផ្តល់នូវរថយន្តអគ្គិសនីសម្រាប់គ្រប់គ្នា។ ដោយក្រុមហ៊ុនវានឹងបង្ហាញចេញនូវរថយន្តប្រភេទ BEV ចំនួន ១៥គ្រឿង នៅត្រឹមឆ្នាំ ២០២៥ រួមបញ្ជូលទាំងត្រកូល bZ ចំនួន ៧ ដោយត្រឹម ២០៣០ មានចំនួនសរុប ៣០គ្រឿង។
ក្នុងចំណោមនៃការគំរូរថយន្តអគ្គិសនីទាំងនោះ ឃើញថាគំរូរថយន្តភីកអាប់ ដែលមានមើលទៅដូចជារថយន្ត Tacoma EV ដែលមានការឌីស្សាញស្រដៀងគ្នានឹងរថយន្ត Tundra សេរ៊ីថ្មី ដូចជាផ្នែកខាងមុខ ភ្ជាប់មកជាមួយកាងការពារខ្មៅ រចនាបទនៃចង្កៀងខាងមុខ និងរន្ធខ្យល់ លើកលែងតែប៉ាណាខាងមុខប៉ុណ្ណោះ។ ខណៈពេលផ្នែកខាងក្រោយនៃរថយន្ត Toyota ពុំទាន់បង្ហាញចេញជាក់លាក់ ប៉ុន្តែគេឃើញថាវាបានភ្ជាប់មកជាមួយចង្កៀងក្រោយ ដែលមាននៅលើ Tundra ធម្មតា ខណៈកាងក្រោយមានការខុសប្លែកពីរថយន្ត Tundra បន្តិច ដោយចែកដាច់ពីគ្នា។
Toyota មិនបាននិយាយច្រើនអំពីរថយន្តភីកអាប់នេះទេ ប៉ុន្តែវាហាក់បីដូចជាមិនត្រូវបានផលិតឡើងដោយប្រើប្រាស់នូវគ្រោឆ្អឹង BEV ដោយប្រធានផ្នែកនៃការឌីស្សាញលោក Simon Humphries បាននិយាយថា “រថយន្តអគ្គិសនីនីមួយៗគួរតែមានលក្ខណៈពិសេស និងភាពទាក់ទាញរបស់វា ដោយមិនត្រឹមតែរថយន្តដែលប្រើប្រាស់នូវគ្រោងឆ្អឹងពិសេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានការឌីស្សាញទាក់ទងគ្នានឹងម៉ូដែលដែលមានស្រាប់ផងដែរ។
ខណៈពេលអ្វីៗពុំទាន់ផ្លូវការ គំរូរថយន្តភីកអាប់នេះ នឹងត្រូវគេរំពឹងថានឹងត្រូវផលិតឡើងផ្អែកលើរថយន្ត Tacoma ជំនាន់ក្រោយដែលរំពឹងថានឹងបង្ហាញនៅឆ្នាំក្រោយ ឬ២ឆ្នាំទៀត ហើយប្រើប្រាស់នូវគ្រោងឆ្អឹង TNGA-F៕
- អត្ថបទអំពីគំរូរថយន្តអគ្គិសនីទាំង ១៥ (ចុចទីនេះដើម្បីអាន)
- អត្ថបទអំពីក្រុមហ៊ុន Lexus នឹងក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គសនីសុទ្ធនៅត្រឹមឆ្នាំ២០៣៥ (ចុចទីនេះដើម្បីអាន)