Tata បញ្ចេញគំរូរថយន្តអគ្គិសនី ២​ ម៉ូដែល ជាមួយរូបរាងទាក់ទាញខ្លាំង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tata ជាក្រុមហ៊ុនចុងក្រោយរបស់ប្រទេសឥណ្ឌា​ ដែលបានដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីប្រភេទ SUV របស់ខ្លួនដែលមានចំនួន ២ ម៉ូដែលរួមមាន Sierra.ev និង Harrier.ev នៅក្នុងពិរពណ៌រថយន្ត Auto Expo 2023 ។

Harrier.ev

ម៉ូដែលទាំងពីរនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងរថយន្តប្រភេទ SUV របស់យីហោឥណ្ឌា។ ដោយម៉ូដែល Sierra.ev កំពុងកំណត់គោលដៅអ្នកបើកបរដែលចូលចិត្តផ្សងព្រេង ឬ​​ Off-Road ដែលមានទ្វារខាងក្រោយប្រភេទ clamshell​​ Tailgate និងកាប៊ីនធំទូលាយ។

Sierra.ev

ទន្ទឹមនឹងនេះដែរ Harrier.ev អាចផ្ទុកអ្នកដំណើរបានរហូតដល់ ៥ នាក់ និងមាន DNA ដូចគ្នាទៅនឹង Land Rover Defender នៅក្នុងការស្ថាបនាស្ថាបត្យកម្ម OMEGA Architecture​ របស់ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលព័ត៌មានលម្អិត និងតួរលេខដំណើរការសម្រាប់ម៉ូដែលទាំង ២ ក្រុមហ៊ុននៅមិនទាន់បានបញ្ចេញនៅឡើយទេ ទាំងផ្នែកខាងក្នុង និងការរចនាដែលភ្ជាប់ជាមួយនឹងការផ្តល់ជូនអគ្គិសនី។

គួរបញ្ជាក់ផងដែរថា នៅដើមដំបូងនៃការប្រើប្រាស់រថយន្តអគ្គិសនី ការផ្តល់ជូនភាគច្រើនគឺរថយន្តប្រភេទ sedans ឬ hatchback ។ ប៉ុន្តែអ្វី​ៗ​បាន​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ហើយ​ឥឡូវ​នេះ​ភាគ​ហ៊ុន​របស់រថយន្តប្រភេទ SUV អគ្គិសនីកំពុង​កើន​ឡើង​ជា​លំដាប់នៅលើពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម