ចំនួនលក់របស់ Porsche នៅចក្រភពអង់គ្លេសប្រចាំខែវិច្ឆិកា ចេញលទ្ធផលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលបំផុតដោយសារចំនួនលក់មានកំណើន ១៦,៧% (លក់បាន ២ ២១៦គ្រឿង) បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។
រថយន្តដែលលក់ដាច់បានច្រើនជាងគេបំផុតរបស់ Porsche កាលពីខែមុនគឺជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធម៉ូដែល Porsche Taycan ដែលលក់ដាច់បានច្រើនជាងម៉ូដែល Macan ទៅទៀត។ យ៉ាងណា Porsche មិនបានផ្ដល់តួលេខជាក់លាក់នោះទេ។
ទោះបីការលក់ខែវិច្ឆិកាមានកំណើនច្រើនមែន ប៉ុន្តែម៉ាកអាល្លឺម៉ង់នេះនៅធ្លាក់ចុះចំនួនលក់ ១០,៤% គិតចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២០ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩៕