តាមតួលេខរបស់ Car Industry Analysis បានឲ្យដឹងថារថយន្ត Taycan បានក្លាយជារថយន្តដែលលក់ដាច់ជាងគេរបស់ Porsche ប្រចាំខែសីហា នៅលើទឹកដីអឺរ៉ុប ដែលនាំមុខរថយន្ត Panamera, 911 និងរថយន្ត Cayenne ថែមទៀតផង។
រថយន្ត Taycan អាចលក់ចេញបាន ១១៨៣គ្រឿង កាលពីខែសីហានៅលើទីផ្សារអឺរ៉ុប ចំណែករថយន្ត 911 លក់ចេញបាន ១០៩៧គ្រឿង និងរថយន្ត Cayenne លក់បាន ៧៧១គ្រឿង។ បញ្ជាក់ថាចំនួនលក់រថយន្ត Cayenne ជាប់លេខ១ ប្រសិនបើរាប់បញ្ចូលគ្នាជាមួយ Cayenne Coupe។
គួរដឹងថាអាជីវកម្មរបស់ក្រុមហ៊ុន Porsche នៅមានលទ្ធផលល្អគួរសម ទោះបីជាវិបត្តិកូវីដ១៩បានប៉ះពាល់ដល់ពិភពលោកទាំងមូលក្ដី។ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២០ ក្រុមហ៊ុនអាចរកប្រាក់ចំណេញបាន ១,៤ពាន់លានដុល្លារ ពីប្រាក់ចំណូល ១៤,៦៤ពាន់លានដុល្លារ ដែលថយចុះ ៧,៣% ប៉ុណ្ណោះ៕