Taycan Turbo S ឆ្នាំ២០២៤ ក្លាយជាម៉ូឌែលមានថាមពលខ្លាំង និងលឿនជាងគេក្នុងត្រកូលរបស់ Porsche

[បរទេស] ម៉ូឌែលអាប់ដេតថ្មីនៃ Porsche Taycan ដូចជាថាមពល បច្ចេកវិទ្យា និង Performance មាន ២ ជម្រើសគឺប្រភេទ Seda និង Cross Turismo ដែលមានតម្លៃលក់ចាប់ពី ៩៩ ៤០០ ដុល្លារ ដល់ ២១១ ៧០០ ដុល្លារ ។

សម្រាប់ម៉ូឌែលឆ្នាំ ២០២៤ នេះ ដោយម៉ូដែល Performance បានធ្វើការកែប្រែទៅលើម៉ូទ័រ និង Power Unit នៃអ័ក្សខាងក្រោយ នៃគ្រប់ម៉ូឌែលរបស់ Taycan ទាំងអស់ ដែលជួយអោយម៉ូឌែលទាំងនេះបង្កើនថាមពលច្រើនជាងមុនបាន ១០៧សេះ ជាក់ស្តែង Taycan Turbo S បានក្លាយជាម៉ូឌែលដែលមានថាមពលខ្លាំងជាងគេផងដែរ ដោយមានថាមពលរហូតដល់ទៅ ៩៣៩ សេះ នៅពេលប្រើប្រាស់មុខងារ Launch Control ហើយក៏នឹងក្លាយយជាម៉ូឌែលដែលអាចស្ទុះលឿនជាងគេក្នុងត្រកូលរបស់ Porsche អាចរត់ស្ទុះពីល្បឿន ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៣វិនាទី ខណ:ម៉ូឌែលប្រភេទ RWD អាចរត់ស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ Porsche ក៏បានអាប់ដេតទៅលើប្រព័ន្ធជើងក្រោម ដោយបំពាក់ជាមួយ Adaptive Air Suspension និង Active Ride Suspension ដែលជួយផ្តល់នូវផាសុកភាពនៃពេលបើកបរ។ លើសពីនេះគ្រប់ម៉ូឌែលនឹងបំពាក់មកជាមួយថាសកង់ថ្មីដែលជួយដល់ប្រព័ន្ធ Aerodynamic និងសំបកកង់ថ្មីដែលជួយដល់ភាពជាប់ធន់បានល្អផងដែរ។

និយាយអំពីការសាកថ្ម ត្រកូល Taycan បានបំពាក់មកជាមួយប្រព័ន្ធសាកថ្មល្បឿនលឿនដែលមាថាមពលដល់ ៣២០គីឡូវ៉ាត់ ដែលអាចសាកពីថាមពល ១០-៨០%ប្រើពេលត្រឹម ១៨នាទីប៉ុណ្ណោះ។ ហើយលើសពីនេះកញ្ចប់អាគុយរបស់ Taycan ក៏បានពង្រីករហូតដល់ទៅ ១០៥គីឡូវ៉ាត់ម៉ោង ដែលអាចផ្តល់នូវចម្ងាយបើកបរបានឆ្ងាយជាងមុនរហូតដល់ ១៩១គីឡូម៉ត្រ ដែលពេលនេះអាចបើកបរបានខ្ទង់ ៥៨៧គីឡូម៉ែត្រនៅពេលសាកពេញម្តង។

ងាកមើលលើរូបរាង និងបច្ចេកវិទ្យា ម៉ូឌែលថ្មីបានកែមុនទៅលើចង្កៀងមុខ-ក្រោយថ្មី, ជម្រើសពណ៌ផ្នែកខាងក្នុងថ្មី, អេក្រង់សម្រាប់អ្នកបើកបរនៅខាងក្រោយដៃចង្កូត  រួមទាំងប្រព័ន្ធជំនួយការបើកបរថ្មីមួយចំនួនបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម