Tesla នឹងចាប់ផ្តើមសង្វាក់ផលិតកម្មនៃរថយន្ត Model Y ប្រភេទ៧កៅអី ដែលមនុស្សជាច្រើនកំពុងរង់ចាំ នៅក្នុងខែវិច្ឆិកាខាងមុខនេះ ហើយអតិថិជននឹងទទួលបានរថយន្តនៅដើមខែធ្នូ ឆ្នាំ២០២០នេះតែម្តង។
CEO ក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់ព័ត៌មាននេះនៅលើបណ្តាញសង្គម Twitter ប៉ុន្តែគេមិនទាន់ដឹងឡើយថា កៅអីជួរទី៣ លើ Model Y នឹងផ្តល់កន្លែងអង្គុយធំទូលាយ ឬតូចចង្អៀតប៉ុណ្ណា។
គួរឲ្យដឹងថា អតិថិជនដែលទិញរថយន្ត Model Y ប្រភេទ៧កៅអី នឹងត្រូវចាយលុយលើស ប្រភេទ៥កៅអី ដល់ទៅ ៣ ០០០ដុល្លារឯណោះ។
ទោះជាយ៉ាងណា Model Y មិនមែនជារថយន្តដំបូងរបស់ Tesla ដែលមានបំពាក់កៅអី ៧ នោះទេ ពោលគឺមាន Model X និង Model S ក៏ធ្លាប់មាន Option ៧កៅដែរ៕