ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc កាលពីថ្ងៃពុធ ទី៩ មីនា កន្លងទៅនេះ បានដំឡើងតម្លៃរថយន្ត Model Y និង Model 3 Long Range ចំនួន ១ ០០០ ដុល្លារក្នុងមួយគ្រឿង នៅសហរដ្ឋអាមេរិក និងរថយន្ត Model 3 និង Model Y ដែលផលិតនៅប្រទេសចិន មួយ ១០ ០០០ យ័ន (១ ៥៨០ដុល្លារ)។ នេះបើយោងតាមគេហទំព័ររបស់ Tesla។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Tesla បានដំឡើងតម្លៃសម្រាប់ Model 3 និង Model Y ដែលមាន Option ទាបបំផុត ប្រហែលបួនដប់ដងរួចមកហើយ កាលពីឆ្នាំមុន នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យដែលតាមដានដោយសារព័ត៌មាន Reuters ។
តម្លៃរថយន្ត Model Y Long Range របស់ Tesla នៅសហរដ្ឋអាមេរិក បានហក់ឡើង ២០ ភាគរយ ចាប់ពីខែមករា ឆ្នាំ ២០២១ រួមជាមួយនឹងការឡើងថ្លៃ ១០,៦ ភាគរយសម្រាប់រថយន្ត Model 3 Long Range អំឡុងពេលដូចគ្នា។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលតម្លៃវត្ថុធាតុដើមកើនឡើង ដែលកាន់តែអាក្រក់ទៅៗ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
យ៉ាងណាមិញ ការកើនឡើងតម្លៃនៃអាគុយ nickel, lithium និងសម្ភារៈផ្សេងទៀត គំរាមកំហែងដល់ការយឺតយ៉ាវ និងសូម្បីតែផ្លាស់ប្តូរជាបណ្ដោះអាសន្ន នូវនិន្នាការរយៈពេលវែង នៃការធ្លាក់ចុះនៃតម្លៃអាគុយ ដែលជាផ្នែកថ្លៃបំផុតនៃរថយន្តអគ្គិសនី៕