[បរទេស] យោងតាមគេហទំព័រ InsideEVs បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានត្រលប់មកឈរនៅលើកំពូលតារាងវិញក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ក្នុងផ្នែករថយន្តអគ្គិសនីសុទ្ធ នឹងលក់នបានច្រើនជាងគូរប្រជែងរបស់ខ្លួនគឺ BYD ។
ជាក់ស្តែងក្នុងរយៈពេលគិតចាប់ពីពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៤ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាមេរិកបានលក់ថយន្តអគ្គិសនីសុទ្ធចំនួន ៣៨៦ ៨១០ គ្រឿង ធ្លាក់ចុះ ៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈ BYD លក់បានចំនួន ៣០០ ១១៤ គ្រឿងកើនឡើង ១៣% ។
ជាមួយគ្នានេះ តាមគេហទំព័រ InsideEVs ដដែល បានធ្វើអត្ថាធិប្បាយថា Tesla និង BYD អាចបន្តប្រកួតប្រជែងក្នុងការលក់នៅក្នុងត្រីមាសទី ២ ក៏ដូចជានៅក្នុងឆ្នាំ ២០២៤ ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន BYD បានផ្តួលក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ដោយក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០២៣ ការលក់រថយន្តអគ្គិសនីរបស់ BYD បានកើនឡើងដល់ ៥២៦ ៤០៩ គ្រឿង ខណៈដែល Tesla លក់បានបានចំនួន ៤៨៤ ៥០៧ គ្រឿង ៕