[បរទេស] កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla គ្រោងរៀបចំសាងសង់ការិយាល័យរបស់ខ្លួននៅប្រទេសថៃ នេះបើយោងតាមរបាយការណ៍បានមកពីការចុះបញ្ជីក្រុមហ៊ុន Tesla (Thailand) Co., Ltd. ដោយនៅក្នុងឯកសាររបស់នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម ក្រុមហ៊ុន Tesla បានបោះដើមទុនចុះបញ្ជីចំនួន ៣ លានបាត (៨៧ ៦៦៨ ដុល្លារ) ក្នុងគោលបំណងគឺលក់រថយន្តអគ្គិសនីនៅប្រទេសថៃ។
គួរឲ្យដឹងដែរថា នៅមិនទាន់មានការប្រកាសជាផ្លូវការពីក្រុមហ៊ុន Tesla ថាតើក្រុមហ៊ុននឹងត្រូវបានបង្កើតឡើងឬអត់ ឬនៅពេលណាការិយាល័យនឹងត្រូវបង្កើតឡើង។ ប៉ុន្តែគេរំពឹងថាវានឹងចំណាយពេល ១-២ ឆ្នាំដើម្បីបំពេញការផលិតម៉ូដែល ឬតម្លៃនៅតែជាអាថ៌កំបាំង។
បច្ចុប្បន្ន Tesla នៅប្រទេសថៃបាននាំចូលជាលក្ខណៈ Gray Market ដែលមានទាំងនៅចក្រភពអង់គ្លេស និងនៅប្រទេសចិន។ សម្រាប់ Tesla នៅប្រទេសថៃដែលមានដើមទុនចុះបញ្ជីត្រឹមតែ ៣ លានបាត ( ៨៧ ៦៦៨ ដុល្លារ) មានឱកាសនាំចូលដោយផ្ទាល់ពីរោងចក្រ Tesla Giga Shanghai ។ ខណៈពន្ធនឹងត្រូវបានកាត់បន្ថយមកត្រឹម ០% ដែលនឹងធ្វើឲ្យ Tesla មានតម្លៃទាបជាងសព្វថ្ងៃនេះ។
ការធ្វើអាជីវកម្មនាំចូលរថយន្តអគ្គិសនីតាមរយៈការនាំចូលរថយន្តទាំងមូល (Completely Built Up: CBU) ទៅលក់នៅប្រទេសថៃរបស់ Tesla គឺស្រដៀងនឹង Volvo ដែលនាំចូលរថយន្តអគ្គិសនីមកលក់នៅប្រទេសថៃ ដែលមានតម្លៃលក់ចាប់ពី ២ លានបាត (៥៨ ៤៤៥ ដុល្លារ) ឬច្រើនជាងនេះ។ លើសពីនេះ Tesla បានបន្ថែមនៅឆ្នាំងសាក Tesla Supercharger ជាឆ្នាំងសាកល្បឿនលឿន 480V DC មានថាមពល ៧២ គីឡូវ៉ាត់, ១៥០ គីឡូវ៉ាត់ និង ២៥០គីឡូវ៉ាត់ផងដែរ៕