Tesla បន្តធ្លាក់ចុះការលក់នៅទីផ្សារប្រទេសចិន ខណៈ BYD កើនឡើងជិត ៥០​ ភាគរយ

[បរទេស] ការលក់របស់ Tesla មិន​ត្រឹមតែធ្លាក់ចុះ​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​ទេ ឥឡូវនេះ​ ​ការលក់នៅក្នុងទីផ្សារប្រទេសចិន ក៏បាន​ធ្លាក់ចុះ​ផងដែរ ដោយការពីខែមករា ឆ្នាំ ២០២៥ បានធ្លាក់ចុះ ១១,៥% ខណៈដែលគូប្រជែងក្នុងស្រុកសំខាន់ៗដូចជា BYD លក់បានចំនួន ៣០០ ៥៣៨ គ្រឿង កើនឡើង ៤៩,១៦% ។

ក្នុងនោះ នៅក្នុងខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកនេះ លក់រថយន្តអគ្គិសនីសុទ្ធ EV បានចំនួនត្រឹមតែ ៦៣ ២៣៨ គ្រឿងនៅទីផ្សារប្រទេសចិន ដែលធ្លាក់ចុះពីចំនួន ៩៣ ៧៦៦ គ្រឿងនៅក្នុងខែធ្នូឆ្នាំ ២០២៤ នេះបើយោងតាមគេហទំព័រ CPCA ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា កត្តាដែលធ្វើឲ្យការលក់របស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ ដោយសារថ្ងៃឈប់សម្រាកចូលឆ្នាំចិនមានរយៈពេលយូរ ពោលគឺចាប់ពីថ្ងៃទី ២៨ ខែមករា រហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ ដែលធ្វើឲ្យមានការប៉ះពាល់ដល់តួលេខនៃការលក់ខែមករា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម