[ទីផ្សារបរទេស] នៅចន្លោះខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ Tesla អាចបញ្ចេញលក់រថយន្តថ្មីបានចំនួន ២២៨ ៩៨៩គ្រឿង នៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យក្លាយជាក្រុមហ៊ុនអាចលក់រថយន្តប្រណីតបានច្រើនជាងគេលំដាប់ទីមួយវ៉ាដាច់ BMW និង Lexus។
ចំនួនលក់របស់ Tesla មានការកើនឡើង ៦០% ខណៈដែលក្នុងរយៈពេលដូចគ្នា BMW អាចលក់រថយន្តបាន ១៥៧ ៨៣៨គ្រឿង ដែលជាការធ្លាក់ចុះ ១៣% ធៀបនឹងចំនួនលក់ ១៨០ ៧៨៣គ្រឿង ដែលទទួលបានកាលពីឆ្នាំ២០២១។
នៅពីក្រោម BMW គឺម៉ាករថយន្ត Lexus ដែលមានរថយន្តថ្មីចំនួន ១៣៣ ៦១៦គ្រឿង បានលក់ចេញ ថយចុះពីចំនួនលក់ ១៦៤ ៨២២គ្រឿង កាលពីឆ្នាំ២០២១, Mercedes លក់ចេញបាន ១៣៣ ៥២០គ្រឿង និង Audi លក់ចេញបាន ៨៣ ៤៧១គ្រឿង។
Tesla ក្រៅពីលេខមួយខាងលក់រថយន្តប្រណីតហើយនោះ ក៏ជាប់លេខមួយខាងលក់រថយន្តអគ្គិសនីផងដែរ ដោយមានកាន់កាប់ចំណែកទីផ្សាររថយន្តអគ្គិសនីចំនួន ៦៨% ជាមួយរថយន្ត Model Y ជារថយន្តដែលលក់ដាច់ជាងគេ ដែលលក់ចេញបានប្រហែល ១០ម៉ឺនគ្រឿង៕