រថយន្តភីកអាប់អគ្គិសនីរបស់ Tesla អាចទទួលបានការកុម្ម៉ង់ទិញដល់ខ្ទង់ ២០ ម៉ឺនគ្រឿងគិតត្រឹមបច្ចុប្បន្ននេះ ដែលបង្ហាញថា Tesla ដើរផ្លូវត្រូវលើការអភិវឌ្ឍរថយន្តភីកអាប់អគ្គិសនីនេះ។
អ្នកដែលកុម្ម៉ង់ទិញរថយន្ត Tesla Cybertruck នេះដែរ តម្រូវឲ្យកក់ប្រាក់ ១០០ ដុល្លារ ដែលមានន័យថាក្រុមហ៊ុនអាចរកបានជាង ២០ លានដុល្លារពីការបើកទទួលការកុម្ម៉ង់ទិញនេះ។
Cybertruck មានជម្រើសចំនួន ៣ គឺ ៖
- Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
- Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
- Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ។