Tesla គ្រោងនឹងផលិតរថយន្តដែលមានតម្លៃប្រហាក់ប្រហែលរថយន្តអគ្គិសនីរបស់ប្រទេសចិន

[បរទេស] យោងតាមសារ​ព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Tesla គ្រោងនឹងផលិតរថយន្តអគ្គិសនីដែលមានតម្លៃ ២៥ ០០០ អឺរ៉ូ ស្មើនឹងតម្លៃ ២៧ ០៤៥ ដុល្លារ (តាមអត្រាប្តូរប្រាក់បច្ចុប្បន្ន) នៅឯរោងចក្រក្នុងប្រទេសអាឡឺម៉ង់ សម្រាប់គោលដៅក្នុងការធ្វើទីផ្សារទៅកាន់អតិថិជនកាន់តែច្រើននៃរថយន្តអគ្គិសនីរបស់ខ្លួន ។

បើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ JATO Dynamics បច្ចុប្បន្ននេះ តម្លៃលក់ជាមធ្យមនៃរថយន្តអគ្គិសនីសុទ្ធ នៅអឺរ៉ុបគឺមានតម្លៃជាង ៦៥ ០០០ អឺរ៉ូ ដែលស្មើនឹង ៧០ ៣១៨ ដុល្លារ ដែលតួលេខនេះគឺច្រើនជាងទ្វេដងនៃតម្លៃលក់រថយន្តអគ្គិសនីរបស់ប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា វីដេអូកាលពីថ្ងៃសុក្រកន្លងទៅនេះ បានបង្ហាញ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានធ្វើដំណើរទៅកាន់រោងចក្រនៅទីក្រុង Groenheid ប្រទេសអាល្លឺម៉ង់ ដែលជារោងចក្រផលិតរថយន្ត Tesla Model Y នឹងជារថយន្តដែលលក់ដាច់ជាងគេនៅតំបន់អឺរ៉ុបផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម