Tesla ចង់ទម្លាក់តម្លៃ Model 3 លក់នៅចិន

តាម​ការ​ចុះ​ផ្សាយ​របស់ Los Angeles Times បាន​​ឲ្យ​ដឹង​ថា Tesla កំពុង​ពិចារណា​ទម្លាក់​តម្លៃ​រថយន្ត​ Model 3 ផលិត​នៅ​ប្រទេស​ចិន សម្រាប់​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​នា​ឆ្នាំ​ក្រោយ។

ជា​មួយ​នឹង​ការ​ដំណើរ​ការ​នូវ​រោងចក្រ​ផលិត​ដ៏​ធំ​នៅ​​សៀងហៃ អ្នក​ដែល​ជិត​ស្និទ្ធ​នឹង Tesla អះអាង​ថា​ក្រុមហ៊ុន​អាច​នឹង​បញ្ចុះ​តម្លៃ​រថយន្ត Model 3 ​រហូត​ដល់ ២០% នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​ទាក់ទាញ​ចិត្ត​អតិថិជន​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ដែល​កំពុង​​លំបាកលំបិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ​តម្លៃ Tesla Model 3 ដែល​ផលិត​នៅ​ប្រទេស​ចិន មាន​ដាក់​លក់​នៅ​ចិន​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ ៥០ ៨០០ ដុល្លារ ដូច​នេះ​តម្លៃ​សម្រាប់​ឆ្នាំ​ក្រោយ​អាច​នឹង​មាន​ចាប់​ពី​ប្រមាណ ៤០ ៦០០ ដុល្លារ​ប៉ុណ្ណោះ។

នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០១៩ Tesla រំពឹង​ថា​នឹង​អាច​ផលិត​រថយន្ត​ Model 3 បាន​យ៉ាង​ហោច​ណាស់ ១ ពាន់​គ្រឿង​ក្នុង​មួយ​សប្ដាហ៍ នៅ​រោងចក្រ​នា​ទីក្រុង​សៀងហៃ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម