Tesla ចង់ប្រើប្រាស់ទិន្នន័យរបស់ប្រទេសចិន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធជំនួយអ្នកបើកបរ Full Seff-Driving system

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla ចង់ប្រើប្រាស់ទិន្នន័យរបស់ប្រទេសចិន ដើម្បីពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យាជំនួយអ្នកបើកបររបស់ខ្លួន Full Seff-Driving system និងអាចដំណើរការទិន្នន័យមួយចំនួននៅក្នុងស្រុក ខណៈពេលដែលបញ្ជូនទិន្នន័យផ្សេងទៀតទៅក្រៅប្រទេសកាន់តែប្រសើរឡើង។

គួរឲ្យដឹងថា បច្ចុប្បន្ន Tesla រក្សាទុកទិន្នន័យដែលប្រមូលបានដោយរថយន្តរបស់ខ្លួនដែលបានលក់នៅក្នុងប្រទេសចិននៅឯកន្លែងមួយក្នុងទីក្រុងសៀងហៃ ប៉ុន្តែមិនអាចផ្ទេរទៅកាន់ក្រៅប្រទេសដោយសារច្បាប់របស់ប្រទេសចិន ខណៈដែលអាជ្ញាធរចិនត្រូវបានគេរំពឹងថានឹងបន្ធូរបន្ថយច្បាប់ស្តីពីទិន្នន័យផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើច្បាប់នេះត្រូវបានបន្ធូរបន្ថយ នោះក្រុមហ៊ុន Tesla ក៏អាចនឹងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសចិន ដើម្បីប្រើប្រាស់ទិន្នន័យនេះបន្ថែមទៀត។ អ្នកជំនាញខ្លះជឿថានេះនឹងក្លាយជាការអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុន Tesla ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម