Tesla ដំឡើងថ្លៃឡាន Model 3 និង Model Y នៅប្រទេសចិន និងអាមេរិក

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc កាលពីថ្ងៃពុធ ទី៩ មីនា កន្លងទៅនេះ បានដំឡើងតម្លៃរថយន្ត Model Y និង Model 3 Long Range ចំនួន ១ ០០០ ដុល្លារក្នុងមួយគ្រឿង នៅសហរដ្ឋអាមេរិក និងរថយន្ត Model 3 និង Model Y ដែលផលិតនៅប្រទេសចិន មួយ ១០ ០០០ យ័ន (១ ៥៨០ដុល្លារ)។ នេះបើយោងតាមគេហទំព័ររបស់ Tesla។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Tesla បានដំឡើងតម្លៃសម្រាប់ Model 3 និង Model Y ដែលមាន Option ទាបបំផុត ប្រហែលបួនដប់ដងរួចមកហើយ កាលពីឆ្នាំមុន នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យដែលតាមដានដោយសារព័ត៌មាន Reuters ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃ​រថយន្ត Model Y Long Range របស់​ Tesla នៅ​សហរដ្ឋ​អាមេរិក ​បាន​ហក់​ឡើង ២០ ភាគរយ ​ចាប់​ពី​ខែ​មករា ឆ្នាំ ២០២១ រួម​ជាមួយ​នឹង​ការ​ឡើង​ថ្លៃ ១០,៦ ភាគរយ​សម្រាប់​រថយន្ត Model 3 Long Range អំឡុង​ពេល​ដូច​គ្នា។

សូមបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលតម្លៃវត្ថុធាតុដើមកើនឡើង ដែលកាន់តែអាក្រក់ទៅៗ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

យ៉ាងណាមិញ ការកើនឡើងតម្លៃនៃអាគុយ nickel, lithium និងសម្ភារៈផ្សេងទៀត គំរាមកំហែងដល់ការយឺតយ៉ាវ និងសូម្បីតែផ្លាស់ប្តូរជាបណ្ដោះអាសន្ន នូវនិន្នាការរយៈពេលវែង នៃការធ្លាក់ចុះនៃតម្លៃអាគុយ ដែលជាផ្នែកថ្លៃបំផុតនៃរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម