មន្ត្រីនៃតំបន់ Alameda ក្នុងរដ្ឋ California បានបញ្ជាក់ថា Tesla មិនមែនជាអាជីវកម្មសំខាន់មួយនោះទេ និងបានបញ្ជាឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ រឹតត្បិតទំហំផលិតនៅរោងចក្រ Fremont មកនៅកម្រិតមួយតូចបំផុត។
ដំណឹងនេះចេញផ្សាយ បន្ទាប់ពីលោក Elon Musk និង Tesla បានប្រាប់បុគ្គលិកថារោងចក្រ Fremont អាចបន្តប្រតិបត្តិការរបស់ខ្លួនដូចធម្មតា ទោះបីជាមានការបញ្ជាបិទតំបន់ពីសំណាក់មន្ត្រីប្រចាំតំបន់ និងបានប្រាប់ឲ្យបុគ្គលិកដែលមានអារម្មណ៍មិនខ្លួន ឬមានអារម្មណ៍ថាមានជំងឺ កុំបាច់ទៅធ្វើការ។
ការប្រកាសរបស់មន្ត្រីនៃតំបន់ Alameda នេះមានន័យថា Tesla នាពេលនេះគឺនឹងត្រូវបិទរោងចក្រផលិត និងការដឹកជញ្ជូនពីរោងចក្រ Fremont ដែលរោងចក្រនេះមានបុគ្គលិកជាង ១ម៉ឹននាក់បម្រើការងារ៕