Tesla ទម្លាក់តម្លៃឡានអគ្គិសនីលក់នៅចិន

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានកាត់បន្ថយតម្លៃនៃរថយន្ត Model 3 និង Model Y ដែលលក់នៅប្រទេសចិន។ នេះបើផ្អែកតាមការបង្ហាញលើវិបសាយរបស់ Tesla ដោយតម្លៃមានការថយចុះរហូតដល់ ៩%។

តម្លៃរបស់ Model 3 បានថយចុះពីប្រមាណ ៣៨ ៥២០ដុល្លារ មកនៅត្រឹម ៣៦ ៦០០ដុល្លារ ខណៈដែលតម្លៃរបស់ Model Y បានថយចុះពីប្រមាណ ៤៣ ៦៣០ដុល្លារ មកនៅត្រឹម ៣៩ ៧៧០ដុល្លារ។ ជាលទ្ធផលនៃការទម្លាក់តម្លៃនេះ CNBC រាយការណ៍ថាតម្លៃហ៊ុនរបស់ Tesla ថយចុះរហូតដល់ ៧%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការទម្លាក់តម្លៃនេះគឺជាលើកដំបូងក្នុងឆ្នាំ២០២២ដែល Tesla បានបន្ថយតម្លៃ ខណៈដែលក្រុមហ៊ុនរថយន្តជាច្រើនក្នុងប្រទេសបាននាំគ្នាដំឡើងថ្លៃរថយន្ត ដោយសារការឡើងថ្លៃនៃវត្ថុធាតុដើម។

ការលក់របស់ក្រុមហ៊ុនរថយន្តនីមួយៗរំពឹងថានឹងថមថយនៅឆ្នាំ២០២៣ ដោយសារវត្តមានរបស់គូប្រកួតជាច្រើនក្នុងទីផ្សារ ហើយធនាគារអន្តរជាតិចិន CMBI រំពឹងថាក្រុមហ៊ុនដទៃនឹងទម្លាក់តម្លៃរថយន្តដូចគ្នានៅឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម