Tesla នឹងចាប់ផ្ដើមសងលុយអតិថិជនដែលបានកក់ឡាន Cybertruck

[ទីផ្សារបរទេស] អតិថិជន Tesla Cybertruck នៅទីផ្សារប្រទេស​អូស្ត្រាលី អាចដាក់ពាក្យសុំ​ការ​បង្វិលប្រាក់​កក់​ត្រឡប់​មក​វិញ ក្រោយ​ពី​រថយន្ត​ភីកអាប់អគ្គិសនីនេះត្រូវបានដកចេញពីវិបសាយអូស្ត្រាលីកាលពីពីរខែមុន។

តាមពិតអតិថិជនអាច​ស្នើ​សុំ​ប្រាក់កក់មកវិញ តាំងពីពេលដែល​ការកុម្ម៉ង់បានបើកទទួលកាលពីឆ្នាំ​២០១៩ ប៉ុន្តែការ​ដក​ចេញ​ប៊ូតុងសម្រាប់​បញ្ជា​ទិញរថយន្ត Tesla Cybertruck ចេញពីវិបសាយគឺជាសញ្ញាបញ្ជាក់​ច្បាស់ថារថយន្តនេះនឹងមិន​មាន​លក់​លើ​ប្រទេស​អូស្ត្រាលី​ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Tesla Cybertruck អាច​កុម្ម៉ង់ទិញតាមរយៈវិបសាយ Tesla នៅអូស្ត្រាលី​កាលពី​ចុង​ឆ្នាំ​២០១៩ រយៈពេល​ជិត​មួយ​ខែ​ក្រោយ​ពី​រថយន្តនេះបានបង្ហាញមុខលើទីផ្សារអាមេរិក ដោយ​តម្រូវឲ្យកក់ប្រាក់ចំនួន ១៥០ដុល្លារអូស្ត្រាលី​ ដែល​ស្មើ​នឹង​ប្រមាណ ១០៣ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម