ថ្វីបើបង្ហាញខ្លួនអស់រយៈពេលជាច្រើនខែ ប៉ុន្តែមិនទាន់ចេញលក់ក្នុងពេលឆាប់ៗក្តី ក៏រថយន្ត Tesla Cybertruck នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានអ្នកនិយាយពីវាមករហូត។
ថ្មីៗនេះ បើយោងតាមការបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ CEO ក្រុមហ៊ុន Tesla លោក Elon Musk បានឲ្យដឹងថា លោកនឹងយករថយន្តភីកអាប់ Cybertruck បើកជុំវិញសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះតែម្តង។
ភីកអាប់ Tesla Cybertruck នឹងចូលសង្វាក់ផលិតកម្មនៅចុងឆ្នាំ២០២១ នៅក្នុងរោងចក្រថ្មីស្រឡាងមួយ។ លោក Elon Musk ក៏ធ្លាប់បានអះអាងដែរថា Cybertruck នឹងមានរូបរាងប្រសើរជាងមុន នៅពេលចេញលក់។
Cybertruck មានជម្រើសចំនួន ៣ គឺ ៖
- Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
- Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
- Tri-Motor AWD មានចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ