Tesla នឹងបើកឲ្យឡានអគ្គិសនីផ្សេងសាកភ្លើងនៅស្ថានីយរបស់ខ្លួន

ក្រុមហ៊ុនអាមេរិក Tesla បានបញ្ជាក់ជាមួយមន្ត្រីនៃប្រទេសន័រវេសថា ក្រុមហ៊ុនគ្រោងនឹងបើកឲ្យម៉ាករថយន្តដទៃទៀតប្រើប្រាស់ស្ថានីយសាកភ្លើង Supercharger របស់ខ្លួន។

ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ម្ចាស់រថយន្តអគ្គិសនីម៉ាកដទៃទៀតអាចសាកភ្លើងល្បឿនលឿននៅស្ថានីយរបស់ Tesla ដែលពីមុនមកមានតែរថយន្ត Tesla ប៉ុណ្ណោះអាចប្រើប្រាស់វាបាន។ ស្ថានីយ Supercharger ត្រូវបានចាត់ទុកថាជាស្ថានីយសាកភ្លើងដ៏ថ្លៃមួយក្នុងលោក ប៉ុន្តែមិនមានការបញ្ជាក់តួលេច្បាស់លាស់ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានីយសាកភ្លើងរបស់ Tesla បានបើកដំណើរបានរយៈពេល១០ឆ្នាំហើយ ដោយបច្ចុប្បន្ននេះក្រុមហ៊ុនមានឌុយសាកល្បឿនលឿនចំនួនជាង ២៥ ០០០ឌុយ នៅស្ថានីយសាកភ្លើងដែលមានជាង ២៥០០កន្លែង នៅជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម