ស្ថាបនិក Tesla លោក Elon Musk បានបញ្ជាក់ថា រ៉ូបូតតាក់ស៊ី Cybercrab ដែលគ្មានចង្កូត គ្មានឈ្នាន់ហ្វ្រាំង-ហ្គែរ នឹងត្រូវផលិតក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៦ ដើម្បីជួយសម្រេចគោលដៅលក់រថយន្តឲ្យបាន ៣លានគ្រឿង ក្នុងរយៈពេល ២៤ខែក្រោយ។

Tesla គ្រោងនឹងដាក់ឲ្យដំណើរការរ៉ូបូតតាក់ស៊ីកៅអី២នេះ ក្នុងពង្រីកបណ្តាញរ៉ូបូតតាក់ស៊ីនៅអាមេរិក មុននាំចេញទៅកាន់ទីផ្សារអន្តរធជាតិ។
ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Tesla កំពុងប្រកាសជ្រើសរើសក្រុមអ្នកបច្ចេកទេសបន្ថែមសម្រាប់ការងារផលិត Cybercrab។
គួររំលឹកថា រ៉ូបូតតាក់ស៊ី Cybercrab ដែលបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិពេញលេញនេះ ត្រូវបានលោក Elon Musk បង្ហាញចេញកាលពីខែតុលា ឆ្នាំមុន ដែលវាអាចនឹងតម្លៃក្រោម ៣ម៉ឺនដុល្លារ នៅពេលចេញលក់នៅឆ្នាំ២០២៦៕














