Tesla បង្កើតបានកំណត់ត្រាលក់ និងផលិតមិនធ្លាប់មាននៅ ៣ខែដំបូងឆ្នាំ ២០២០

Tesla ទើប​បញ្ចេញ​របាយការណ៍​អំពី​ចំនួន​​ផលិត និង​ចំនួន​លក់​នៃ​រថយន្ត​របស់​ខ្លួន ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ដែល​វា​ជា​កំណត់​ត្រា​ថ្មី​អស្ចារ្យ​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ​នេះ។

នៅ​ត្រីមាស​ដំបូង​នេះ Tesla អាច​ផលិត​រថយន្ត​បាន​ជិត ១០៣ ០០០ គ្រឿង និង​ដឹក​ជញ្ជូន​រថយន្ត​ឲ្យ​អតិថិជន​បាន​ប្រហែល ៨៨ ៤០០ គ្រឿង។ រថយន្ត Model 3 និង Model Y មាន​ចំនួន​ដឹក​ជញ្ជូន​សរុប​បញ្ចូល​គ្នា ៧៦ ២០០ គ្រឿង ចំណែក Model S និង Model X មាន​ចំនួន​សរុប​បញ្ចូល​គ្នា ១២ ២០០ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បាន​បញ្ជាក់​ថា​តួ​លេខ​នៃ​ប្រាក់​ចំណេញ និង​ប្រាក់​ចំណូល នឹង​ត្រូវ​ប្រកាស​ទន្ទឹម​គ្នា​ជា​មួយ​របាយការណ៍​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម