Tesla បង្ហើបចំណុចខ្លាំងឡានថ្មី កម្លាំងដល់ ១១០០សេះ ជាន់បានដល់ ៣២០គ.ម/ម៉

រថយន្ត​ Tesla Model S Plaid ត្រូវ​បាន​ក្រុមហ៊ុន​រថយន្ត Tesla បង្ហើប​អំពី​វត្តមាន​របស់​វា ដែល​រថយន្ត​នេះ​ទំនង​ជា​ចង់​ទាញ​ចំណាប់​អារម្មណ៍​ពី​រថយន្ត​អគ្គិសនី Lucid Air។

រថយន្ត​លំដាប់​ Flagship ថ្មី​របស់ Tesla មាន​ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​បី ដែល​សរុប​ចូល​គ្នា​អាច​បង្កើត​កម្លាំង​បាន​ជាង ១១០០​សេះ។ Tesla និយាយ​ថា​វា​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ២វិនាទី​ឡើយ​ និង​មាន​ល្បឿន​អតិបរមា​ ៣២០​គ.ម/ម៉​ ឯណោះ។ ប្រសិន​បើ​វា​ពិត​ជា​ស្ទុះ​ខ្លាំង​បែប​នេះ​មែន​ពេល​ចេញ​លក់​ជា​ផ្លូវ​ការ នោះ​​ Tesla Model S Plaid នឹង​ក្លាយ​ជា​រថយន្ត​ដែល​ស្ទុះ​ខ្លាំង​ជាង​គេ​ក្នុង​លោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Model S Plaid មិន​ត្រឹម​តែ​មាន​កម្លាំង​ខ្លាំង​ក្លា​បំផុត​នោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​ផ្ដល់​នូវ​រយៈ​ចម្ងាយ​បើកបរ​បាន​ដល់​ជាង ៨៣៦​គីឡូម៉ែត្រ សម្រាប់​ការ​សាក​ពេញ​ម្ដងៗ។ ចំពោះ​តម្លៃ​របស់​រថយន្ត​នេះ​គឺ​​ ១៣៩ ៩៩០​ដុល្លារ ដែល​រំពឹង​ថា​ចេញ​លក់​នៅ​ចុង​ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម